ខ្មែរប៉ុស្ដិ៍ Close

លោក គន់ គីម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 4
លោក គន់ គីម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ លោក គន់ គីម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២

ភ្នំពេញ÷ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង(គ.គ.ម.ខ) រួមជាមួយលោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ.គ.ម.ខ និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកលេខាធិការដ្ឋានគ.គ.ម.ខ បានចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងលោកស្រី ឃ្លែ កូណាន់ នាយិកាប្រចាំប្រទេសអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគ្រប់រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រទេស និងអង្គការដៃគូ។

ក្នុងឱកាសនោះ លោក លៀង ជុំសុបិន្ត បានធ្វើបទបង្ហាញដោយសង្ខេបស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២១, ចែករំលែកបទពិសោធន៍បច្ចេកទេស និងការប្រមូលទិន្នន័យគ្រោះមហន្តរាយក្នុងប្រព័ន្ធPRISM និងបញ្ហាប្រឈមមួយចំនួន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា លោកនាយឧត្តមសេនីយ៍ គន់ គីម បានផ្ដល់អនុសាសន៍ដូចខាងក្រោម

  1. បន្តពង្រឹងប្រព័ន្ធបញ្ជូនព័ត៌មានទាន់ហេតុការណ៍(PRISM)ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ បើមានការដោះដូរមន្ត្រី ត្រូវធ្វើយ៉ាងណាធានាឱ្យមានការផ្ទេរចំណេះដឹងបន្ត ឬបន្តធ្វើកិច្ចការងារនេះរហូតដល់មន្ត្រីថ្មីអាចធ្វើជំនួសបាន។
  2. បន្តជម្រុញការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤តាមទូរស័ព្ទដៃឱ្យបានច្រើនតាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍ និងរបៀបចុចភ្ជាប់ប្រព័ន្ធនេះ។
  3. រដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បំពាក់ឧបករណ៍ព័ត៌មានវិទ្យាដល់មន្ត្រីបង្គោលនៃក្រុមលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត៕

អត្ថបទទាក់ទង