ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រី កើត រិទ្ធ ចេញសេចក្ដីសម្រេចបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 64
រដ្ឋមន្ដ្រី កើត រិទ្ធ ចេញសេចក្ដីសម្រេចបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ រដ្ឋមន្ដ្រី កើត រិទ្ធ ចេញសេចក្ដីសម្រេចបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

លោករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ថា ការបែងចែក និងប្រគល់ភារកិច្ចជូនរដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ សម្ដៅធានាការដឹកនាំក្រសួងយុត្ដិធម៌ឲ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ដែលមានខ្លឹមសារទាំងស្រុង៖

អត្ថបទទាក់ទង