ខ្មែរប៉ុស្ដិ៍ Close

ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣នាក់ កាលពីថ្ងៃទី ២៩ ឧសភា ម្សិលមិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ-១៩នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ចំនួន៤៤នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់គឺ៖

១/-ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ
២/-ឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ អ្នកទាំងពីជាគូរដណ្តឹងនឹងគ្នា
៣/-លឹម ស្រីលីន អាយុ ៥ឆ្នាំ នៅភូមិ ធម្មជាតិ ឃុំ ស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារក៏បានអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖

អត្ថបទទាក់ទង