ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កើតចេញពីការអភិវឌ្ឍដោយយករូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កើតចេញពីការអភិវឌ្ឍដោយយករូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កើតចេញពីការអភិវឌ្ឍដោយយករូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាសមិទ្ធផលរបស់ជាតិ ហើយការសាងសង់ស្ពានតភ្ជាប់ថ្មី ដែលជាសមិទ្ធផលរបស់ជាតិនេះ កើតចេញការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ បានសេចក្តីថា គឺជាការយកថវិកា ពីការអភិវឌ្ឍទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរ និងជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោតនេះ។ លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះនរានេះ បានយកផលចំណេញ ទៅកសាងសំណង់ផ្លូវស្ពាន និងសំណង់ផ្សេងៗ នៅរាជធានីភ្នំពេញបានជាច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ខ្ញុំថ្លែងនូវការអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួល ដើម្បីឲ្យការដ្ឋានសាងសង់ស្ពាននេះបានបើកដំណើរការ ហើយនេះវាជាសមិទ្ធផលរបស់ជាតិ […] រាជធានីភ្នំពេញ ក៏បានធ្វើការងារយ៉ាងល្អដែលបង្កើតឡើងនូវសមិទ្ធផលនានា តាមរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ អភិវឌ្ឍន៍កោះពេជ្រ យកលុយពីកោះពេជ្រធ្វើស្ពានជាច្រើនកន្លែង អភិវឌ្ឍន៍នៅខាងជ្រោយចង្វារ យកថវិកានេះទៅធ្វើសំណង់ជាច្រើនកន្លែង អភិវឌ្ឍន៍កោះនរា យើងធ្វើស្ពានកោះនរានេះ ដែលជាសម្បត្តិសាធារណៈ អីចឹងទេយើងត្រូវបន្តដំណើរនេះតទៅទៀត ប៉ុន្តែដំណើរនេះវាទាមទារឲ្យមានសន្តិភាព»។
លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅពេលដែលស្ពានតភ្ជាប់ថ្មីទាំង២នេះ សាងសង់រួចនោះស្ថានភាពចរាចរណ៍ នៅតាមមហាវិថីនៅជិតវិមានឯករាជ្យ ពិសេសមុខផ្ទះលោក រួមទាំងចរាចរណ៍នៅទីក្រុងកោះពេជ្រជាដើម នឹងមានការមមាញឹកខ្លាំងជាងមុខ ដោយសារបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមក រួមទាំងបងប្អូនធ្វើដំណើរ ទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងផងដែរ។ ជាមួយគ្នានេះស្ពានទាំងពីរនេះ ក៏នឹងជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្សផងដែរ៕

អត្ថបទទាក់ទង