ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ នាពេលនេះ រំលេចឲ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់លោកជានាយករដ្ឋមន្ត្រី នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី២៤មិថុនានេះ លោកនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយ ភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ ឬ ជំនួយផ្សេងទៀតនាពេលអនាគត៕

អត្ថបទទាក់ទង