ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងបើកការដ្ឋានសង់ផ្លូវ ៣៨ខ្សែ តម្លៃសរុប ១៥០លានដុល្លារ នៅក្រុងសៀមរាប នៅថ្ងៃ១៦ ខែវិច្ឆិកា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងបើកការដ្ឋានសង់ផ្លូវ ៣៨ខ្សែ តម្លៃសរុប ១៥០លានដុល្លារ នៅក្រុងសៀមរាប នៅថ្ងៃ១៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងបើកការដ្ឋានសង់ផ្លូវ ៣៨ខ្សែ តម្លៃសរុប ១៥០លានដុល្លារ នៅក្រុងសៀមរាប នៅថ្ងៃ១៦ ខែវិច្ឆិកា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ លោកនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្លូវទាំងនេះគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ផែនការធ្វើផ្លូវ ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា….ធ្វើផ្លូវឱ្យស្អាតនៅទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»៕

អត្ថបទទាក់ទង