ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ប្រកាសអំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
រាជរដ្ឋាភិបាល ប្រកាសអំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាល ប្រកាសអំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គមួយក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។

កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិភាក្សាបន្ថែមនូវរបៀបវារៈថ្មីមួយ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ដែលមានដូចជា៖
១៖ បន្ថែមនូវរបៀបវារៈថ្មីមួយទៀតស្តីពី ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
២៖ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
៣៖ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៤៖ ពិនិត្យនិងពិភាក្សាលើបញ្ហាផ្សេងៗ មួយចំនួនទៀត៕

ខាងក្រោមនេះជាលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី៖

អត្ថបទទាក់ទង