ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៣

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ​​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់លោក។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចខាងក្រោម៖
១)​ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
២) សេចក្តីព្រាងគោលនយោបាយជាតិភាសាខ្មែរ។
៣) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ(OPCW)។

លទ្ធផលនៃកិច្ចប្រជុំនឹងផ្សាយជូននៅពេលក្រោយ៕

អត្ថបទទាក់ទង