ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់

ថ្លែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបន្តអញ្ជើញជួបសួរសុខទុក្ខនិងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្ញើជាថ្មីដល់ក្រុមប្រឆាំងថាបើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់។ ការផ្តាំផ្ញើជាថ្មីនេះ បានធ្វើឡើងបន្ទាបពីក្រុមអ្នកធ្វើនយោបាយប្រឆាំងដែលតែងតែបំពានច្បាប់រដ្ឋ បន្តលើកឡើងជាដដែលៗថានៅកម្ពុជាមិនទាន់មានសន្តិភាពពេញលេញឡើយព្រោះពួកគេមិនមានសន្តិភាពផ្លូវចិត្ត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កាលណាបុគ្គលណាម្នាក់ធ្វើខុសគឺគេអត់មានសន្តិភាពផ្លូវចិត្តទេ មិនថាកំហុសក្នុងផ្លូវរដ្ឋ សាសនា ឬក្នុងក្រុមគ្រួសារ។ លោកបានលើកឧទាហរណ៍ដូចជាក្នុងករណីប្តីកុហកប្រពន្ធ ឬប្រពន្ធកុហកប្តី ក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ដោយសារខ្លាចភាគីម្ខាងទៀតដឹងដូច្នេះការមិនធ្វើខុសទើបនាំឲ្យមានសន្តិភាពផ្លូវចិត្ត។

សូមរំលឹកផងដែរថា ក្រោមការបង្រួបបម្រួមជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្ត ធ្វើបុណ្យទាន និងប្រកបរបរទទួលទានដោយមិនខ្លាចអ្វីឡើយ។ ដើម្បីរំលឹកដល់នយោបាយឈ្នះឈ្នះនេះ កម្ពុជាបានកសាងវិមានឈ្នះ ឈ្នះដើម្បីជានិមិត្តរូបផងដែរ ហើយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីធ្វើពិធីរំលឹកដល់នយោបាយឈ្នះ ឈ្នះផងដែរ៕

អត្ថបទទាក់ទង