ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងមិនអាចត្រួតត្រាលើគ្រោះមហន្តរាយធម្មជាតិបានទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងមិនអាចត្រួតត្រាលើគ្រោះមហន្តរាយធម្មជាតិបានទេ! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងមិនអាចត្រួតត្រាលើគ្រោះមហន្តរាយធម្មជាតិបានទេ!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ គ្រោះរញ្ជួយដី គឺមិនអាចគ្រប់គ្រងបានឡើយសូម្បីតែប្រទេសមហាអំណាចក៏ដោយ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលយើងអាចត្រួតត្រាបានគឺការចេញទៅសង្រ្គោះប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះទាំងនោះពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បញ្ហាគ្រោះទឹកជំនន់នេះគឺជាបញ្ហាសម្រាប់ជាតិរបស់យើងទាំងមូល មិនមែនជាបញ្ហានយោបាយនោះឡើយ ដូចនេះលោកអំពាវនាវឱ្យមានការចូលរួមជួយគ្នាទៅវិញទៅមកតាមលទ្ធភាពទៅដល់ជនរងគ្រោះទាំងអស់នេះ៕

អត្ថបទទាក់ទង