ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះគឺជាឱសថទិព្វដែលអាចបញ្ចប់សង្រ្គាមនៅកម្ពុជាបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះគឺជាឱសថទិព្វដែលអាចបញ្ចប់សង្រ្គាមនៅកម្ពុជាបាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះគឺជាឱសថទិព្វដែលអាចបញ្ចប់សង្រ្គាមនៅកម្ពុជាបាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញពីដំណើរការចរចាស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះដែលត្រូវបានលោកប្រសិទ្ធនាមថា គឺជាឱសថទិព្វដែលអាចបញ្ចប់សង្រ្គាមនៅកម្ពុជាបាន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីអ៊ុនតាក់ចំណាយលុយអស់ជាង២ពាន់លានដុល្លារក៏ដោយ ប៉ុន្តែមិនអាចបញ្ចប់សង្រ្គាមប្រយុទ្ធគ្នារវាងខ្មែរនិងខ្មែរបានឡើយ ប្រជាជនរស់នៅក្នុងភាពភិតភ័យជានិច្ច។ លោកបន្តថា មានតែនយោបាយឈ្នះឈ្នះទេ ទើបអាចនាំមកនូវសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះមានគុណតម្លៃនេះហើយទើបលោកកំណត់យកថ្ងៃទី២៩ ធ្នូ ជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ នយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្រ្គាម នាំមកនូវសុខសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល៕

អត្ថបទទាក់ទង