ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ៣ចំណុចឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ៣ចំណុចឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះប្រជាជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ៣ចំណុចឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះប្រជាជន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន ២ទីតាំង ដែលទីតាំងទី១ នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២ គឺនៅមុខផ្សារព្រែកជ្រៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង។ លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់៖
ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ
ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង៕

អត្ថបទទាក់ទង