លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន»។
យោងតាមសុន្ទរកថាគន្លឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងឱកាសនោះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កើនការព្រួយបារម្ភនិងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។ ការណ៍នេះបានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ៕
សូមអានសុន្ទរកថាគន្លឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖