ខ្មែរប៉ុស្ដិ៍ Close

សមាជិក AIPA គាំទ្រការទូតសភា និងកិច្ចសហប្រតិបត្តិការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 39
សមាជិក AIPA គាំទ្រការទូតសភា និងកិច្ចសហប្រតិបត្តិការ សមាជិក AIPA គាំទ្រការទូតសភា និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៨ ខែកញ្ញា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) បណ្តាប្រធាននីតិប្បញ្ញត្តិនៃសមាជិកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានសម្តែងការគាំទ្រចំពោះការទូតសភា និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ព្រឹត្តិការណ៍និម្មិតនេះរៀបចំឡើងដោយប្រទេសវៀតណាម ដែលត្រូវបានចូលរួមដោយថ្នាក់ដឹកនាំនៃសមាជិកសភា AIPA ចំនួន ១០ មេដឹកនាំសភានៃក្រុមប្រទេសសង្កេតការណ៍នៃ AIPA អគ្គលេខាធិការ និងលេខាធិការដ្ឋាន AIPA អគ្គលេខាធិការនៃសហភាពអន្តរសភា អគ្គលេខាធិការអាស៊ាន និងរួមជាមួយអ្នកតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបណ្តាសភាដែលជាភ្ញៀវនៃប្រទេសជាម្ចាស់ផ្ទះផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំពេញអង្គលើកទី១ ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិនៃប្រទេសប្រ៊ុយណេ លោក Pehin Abdul Rahman Taib បាននិយាយថា ប្រធានបទនៃមហាសន្និបាត AIPA 41 នៅឆ្នាំនេះ គឺ «ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួត នឹងឆ្លើយតប» ដែលពាក់ព័ន្ធនៅក្នុងបរិបទបច្ចុប្បន្ននៅពេលដែលតំបន់នេះប្រឈមនិងបញ្ហាដែលមិនធ្លាប់មានពីមុនមកក្នុងការសម្របខ្លួនទៅនិងបទដ្ឋានថ្មី។

លោកបានកត់សម្គាល់ថា ប្រធានបទនេះសង្កត់ធ្ងន់បន្ថែមទៀតអំពីតួនាទីរបស់រដ្ឋសភាជាតិអាស៊ាន ដែលជាសំឡេងរបស់ប្រជាជន និងភាពចាំបាច់ដើម្បីជំហរសាមគ្គីភាព នឹងឆ្លើយតបយ៉ាងឆាប់រហ័សទៅនិងបញ្ហាបន្ទាន់ស្របតាមច្បាប់អន្តរជាតិ។

ប្រធានសភាឥណ្ឌូណេស៊ី លោកស្រី Puan Maharani បានលើកឡើងថា ប្រធានបទនៃមហាសន្និបាតឆ្នាំនេះបង្ហាញអំពីតួនាទីកាន់តែសំខាន់របស់សភា ជាពិសេសនៅក្នុងពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងមានផលប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន នឹងបានកំណត់នូវសកម្មភាពសេដ្ឋកិច្ចដែលបណ្តាលឱ្យតំបន់ស្ថិតក្នុងស្ថានភាពធ្លាក់ចុះ៕

អត្ថបទទាក់ទង