ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឱ្យភ្ជាប់ខ្ជួនកុំឱ្យគេមើលងាយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 26
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឱ្យភ្ជាប់ខ្ជួនកុំឱ្យគេមើលងាយ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឱ្យភ្ជាប់ខ្ជួនកុំឱ្យគេមើលងាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ ឱ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឱ្យភ្ជាប់ខ្ជួន ដើម្បីកុំឱ្យគេមើលងាយ ខណៈដែលវិស័យសារព័ត៌មានត្រូវបានចាត់ទុកជាអំណាចទី៤ ដែលអាចជួយដោះ ស្រាយផលវិបាកនានារបស់សង្គម។អ្នកយកព័ត៌មានយើងធ្វើសេចក្តី៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា អ្នកសារព័ត៌មាន គួរតែលើកកិត្តិយសខ្លួនឯងដោយត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈឱ្យត្រឹមត្រូវ ដើម្បីជាផលប្រយោជន៍នៅក្នុងសង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសប្រគល់ពានរង្វាន់ដល់អ្នកកាសែតជ័យលាភីក្នុងការប្រឡងអត្ថបទព័ត៌មានក្នុងបរិបទកូវីដ-១៩ នាព្រឹកថ្ងៃទី ៧ខែកញ្ញានេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថាបច្ចុប្បន្នតម្លៃអ្នកសារព័ត៌មានការធ្លាក់ចុះ ដោយសារតែមានសារព័ត៌មាន មួយចំនួនខ្វះវិជ្ជាជីវៈធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជននិងប៉ះពាល់ដល់សង្គមជាតិទាំងមូល។ សំឡេង៖ «ខ្ញុំតែងតែសំណូមពរដល់មន្រ្ដីក្រសួងព័ត៌មានត្រូវខិតខំសរសេរព័ត៌មានបទយកការណ៍ ព័ត៌មាន និងផ្សេងៗទៀតដែលអាចផ្សព្វផ្សាយបាននេះគឺជាចំណុចល្អបំផុតនិងសរសើរនូវគំនិតផ្ដួចផ្ដើមឱ្យមានការប្រកួតសរសេរព័ត៌មាននេះហើយជាគុណប្រយោជន៍ដ៏ធំ ជាពិសេស ដើម្បីជួយអ្នកការសែតរបស់យើងលើកសមត្ថភាព ព្រោះបច្ចុប្បន្ននេះយើងដឹងហើយថាតម្លៃអ្នកសារព័ត៌មាន យើងមួយចំនួនធ្លាក់ចុះ ដោយអ្នក សារព័ត៌មាន អត់វិជ្ជាជីវៈ ដែលមានភាពរញ៉េរញ៉ៃច្រើនដែលធ្វើឱ្យធ្លាក់ចុះ។ ដូច្នេះក្លឹបអ្នកកាសែតកម្ពុជា មានគំនិតល្អណាស់ អ្នកព័ត៌មានគួរយកផ្សព្វផ្សាយទៀត ដើម្បីបង្ហាញថា យើងនៅមានអ្នកការសែតវិជ្ជាជីវៈច្រើនដែលគិតគូរពីសង្គម។មិនមែនអ្នកកាសែតទាំងអស់ ចាំតែអង្គុយ អ្នក កាសែត ចេះតែជេរគេ មិន មែន ទេ»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានលើកទឹកចិត្ដដល់ក្លឹបអ្នកការសែតកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអប់រំបណ្ដុះបណ្ដាលអ្នកសារព័ត៌មានរបស់កម្ពុជា ឱ្យកាន់តែមានវិជ្ជាជីវៈ ដើម្បីស្ដារកិត្តិយសអ្នកសារព័ត៌មានឱ្យមានការទទួលស្គាល់ និងការគោរពនៅក្នុងសង្គមកម្ពុជា៕

អត្ថបទទាក់ទង