ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី« ចំណាត់ការផ្លូវច្បាប់ចំពោះជនជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី« ចំណាត់ការផ្លូវច្បាប់ចំពោះជនជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី« ចំណាត់ការផ្លូវច្បាប់ចំពោះជនជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ»

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ចំណាត់ការផ្លូវច្បាប់ចំពោះជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ។

រហូតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាងកម្ពុជា បានច្រើនរួចមកហើយ ក្នុងស្មារតីធានា ឱ្យបានជាដាច់ខាតថាបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយសូម្បីតែមួយមិល្លិម៉ែត្រទៅឱ្យបរទេស។ ការងារបោះបង្គោលព្រំដែនកំណត់ព្រំសីមារបស់ប្រទេសត្រូវបានធ្វើឡើងដោយហ្មត់ចត់ ច្បាស់លាស់ ត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងពិសេសជាងនោះទៅទៀត នីតិវិធីនៃការកំណត់ដែនសីមា និងបង្គោលព្រំដែនការពារបានយ៉ាងត្រឹមត្រូវនូវអធិបតេយ្យដែនដីជាតិ។

នៅក្នុងវីដេអូនេះ ក៏បានបញ្ជាក់ផងដែរថា បើទោះបីជារាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការព្រំដែនដ៏ត្រឹមត្រូវ ច្បាស់លាស់យ៉ាងនេះក្តី ក៏នៅតែមានក្រុមជ្រុលនិយម មួយក្រុមដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់ទឹកដី បានមួលបង្កាច់ការពិតដើម្បីបំភាន់សាធារណៈមតិអំពីកិច្ចការព្រំដែនដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនដោយគ្មានភស្តុតាងអ្វីទាំងអស់មកបង្ហាញ។ ជាក់ស្តែងលោក រ៉ុង ឈុន ក្តី លោក សួង សោភ័ណ ក្តី ដែលចេញមុខមកនិយាយរឿងព្រំដែន គឺជាការមួលបង្កាច់សុទ្ធសាធដើម្បីញុះញង់ឲ្យពលរដ្ឋខឹងសម្បារជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=JNYChRjG8S0