ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 5
ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ យាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។

ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត នឹងអញ្ជើញយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងនៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ កំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រនេះ រាល់ព្រះរាជកិច្ចត្រូវបានប្រគល់ជូនលោក សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី ៕

អត្ថបទទាក់ទង