ព្រះរាជសារអបអរសាទរឱកាសប្រារព្ធពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព និងទិវាជនមានពិការភាព
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន ព្រះរាជសារចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ និងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្តរជាតិលើកទី៣៧ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលទើបទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកានេះបានសង់ព្រះរាជបន្ទូលព្រះមហាក្សត្រយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យរីករាយ សូមចូលរួមអបអរសាទរ ចំពោះការដាក់ឲ្យអនុវត្តជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពិការភាព ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាព អន្តរជាតិលើកទី៣៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
សូមអានព្រះរាជសារលិខិតមានខ្លឹមសារទាំងស្រុង៖