ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងអូស្ត្រាលី គ្រោងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 9
កម្ពុជា និងអូស្ត្រាលី គ្រោងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កម្ពុជា និងអូស្ត្រាលី គ្រោងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានទទួលជួបពិភាក្សាការងារជាមួយ លោក Anthony Maguire មន្ត្រីជាន់ខ្ពស់នគរបាលសហព័ន្ធ អូស្ត្រាលី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អន់គុណភាព និងខុសច្បាប់ នៅកម្ពុជា ដែលផលិតផលទាំងនោះនាំឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ ។

សូមបញ្ជាក់ផងដែរថា កន្លងមក គ.ប.ផ.ក. បានបង្ក្រាប និងរឹបអូសផលិតផលក្លែងក្លាយ រាប់សិបតោន និងបានធ្វើពិធីកម្ទេចជាច្រើនលើក និងជាពិសេសនាពេលថ្មីៗនេះ ក្នុងអំទ្បុងពេលកម្ពុជាកំពុងជួបករណីជំងឺកូវីដ-១៩ គ.ប.ផ.ក បានធ្វើការបង្ក្រាបជាច្រើនករណីនូវការចរាចរឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ ដែលក្លែងក្លាយ-ខុសច្បាប់ដូចជា ៖ ម៉ាស់ ឧបករណ៍សម្លាប់មេរោគ អាក់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនទៀតពុំមានការបញ្ជាក់គុណភាព និងការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ច៕

អត្ថបទទាក់ទង