ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តស្វាយរៀង រៀបចំក្រុមបណ្តុំកសិករចិញ្ចឹមត្រីអណ្តែងបន្ថែមពីលើមុខរបរធ្វើស្រែចម្ការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ មុខរបរ 100
មន្ទីរកសិកម្មខេត្តស្វាយរៀង រៀបចំក្រុមបណ្តុំកសិករចិញ្ចឹមត្រីអណ្តែងបន្ថែមពីលើមុខរបរធ្វើស្រែចម្ការ មន្ទីរកសិកម្មខេត្តស្វាយរៀង រៀបចំក្រុមបណ្តុំកសិករចិញ្ចឹមត្រីអណ្តែងបន្ថែមពីលើមុខរបរធ្វើស្រែចម្ការ

មន្ទីរកសិកម្មខេត្តស្វាយរៀង បានចាប់ផ្តើមរៀបចំក្រុមបណ្តុំ កសិករ សម្រាប់ចិញ្ចឹមត្រីអណ្តែងបន្ថែម ពីលើមុខរបរធ្វើស្រែចម្ការ ដើម្បីជួយលើកស្ទួយជីវភាពរបស់កសិករឲ្យកាន់តែប្រសើរឡើង។ លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង បាន ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរកសិកម្មខេត្តបានរៀបចំក្រុមបណ្តុំប្រជាកសិករចិញ្ចឹមត្រី អណ្តែង បានចំនួន៥១បណ្តុំ ស្មើនឹង៥០គ្រួសារ ដើម្បីជួយឲ្យពួកគាត់មានមុខរបរបន្ថែមទៀតបន្ទាប់ពីការងារស្រែចំការ។ លោកបន្តថា ការចិញ្ចឹមត្រីអណ្តែងនេះ គឺចិញ្ចឹមក្នុងថង់ប្លាស្ទិច ដោយក្នុងមួយថង់ៗ អាចដាក់កូនត្រីបានចំនួន១៥០ក្បាល ។ ចំពោះការចិញ្ចឹមនេះ គឺត្រូវប្រើរយះពេល៣ខែ ទើបទទួលបានផល ដោយក្នុង១គីឡូ មានតម្លៃពី១៨០០០ពាន់ទៅ២ម៉ឺនរៀល។ លោកបានបន្តទៀតថា ខាងមន្ទីរក៏បានចុះទៅផ្តល់បច្ចេកទេសដល់ប្រជាកសិករ ឲ្យពួកគាត់បានយល់ដឹងពីការចិញ្ចឹមផងដែរ។

សំឡេង​៖ ការចិញ្ចឹមត្រីនេះ គឺជំនាញរបស់យើងផ្ទាល់ ចុះទៅធ្វើការងារបណ្តុំហ្នឹង គឺមាន៧ជំហានរបស់គេដែរ ហើយក្នុងនោះក៏មានទីផ្សារជូនពួកគាត់ផងដែរ សំរាប់អ្នកនៅក្នុងបណ្តុំហ្នឹង ហើយមុននិងដល់វគ្គទី៧ហ្នឹង គឺយើងផ្តល់សំភារៈ ចំណីនិងពូជត្រី ប៉ុន្តែគេចិញ្ចឹមក្នុងថង់ផ្លាស្ទិចទេមិនមែនក្នុងស្រះទេ។លោកអនុប្រធានបានបន្ថែមថា ការចិញ្ចឹមត្រីអណ្តែងនេះ គឺមានលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ព្រោះវាធន់និងបរិយាកាសជុំវិញ ។ លោក ក៏បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ យកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងធ្វើតាមការណែនាំ ស្របតាមបច្ចេកទេស ដើម្បីទទួលបានផលច្រើន៕

អត្ថបទទាក់ទង