ខ្មែរប៉ុស្ដិ៍ Close

ដំឡូងមីកម្ពុជា ត្រូវបាននាំចេញជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ២៦ភាគរយ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 237
ដំឡូងមីកម្ពុជា ត្រូវបាននាំចេញជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ២៦ភាគរយ ដំឡូងមីកម្ពុជា ត្រូវបាននាំចេញជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ២៦ភាគរយ

យោងតាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា នៅឆ្នាំ២០១៩កន្លងទៅនេះ បាននាំចេញដំឡូងមី (ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី) ចំនួន ៣,៣១០,០៩២តោន កើនឡើង២៦.៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ២,៦១៣,២២០តោន។

បើតាមរបាយការណ៍ ចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី ត្រូវបាននាំចេញទៅ ប្រទេសវៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី ឥណ្ឌា និងប៉ាគីស្ថាន។

គិតត្រឹមនៅឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួន ៦៤៨,៤៧៦ ហិកតា ថយចុះ០.៥៧ភាគយ បើធៀបនឹងឆ្នាំ២០១៨ មានផ្ទៃដី៦៥២,២៣៥ហិកតា៕

អត្ថបទទាក់ទង