ខ្មែរប៉ុស្ដិ៍ Close

ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសសម្រេចបានជាង៨០ភាគរយនៃផែនការហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នគរគំនិត 49
ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសសម្រេចបានជាង៨០ភាគរយនៃផែនការហើយ ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសសម្រេចបានជាង៨០ភាគរយនៃផែនការហើយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ សម្រេចបានជាង៨០ភាគរយ នៃផែនការសរុបជាង២លានហិកតា។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតត្រឹមខែ កក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស លើផ្ទៃដីចំនួនជាង២លានហិកតា ស្មើនឹង៨៨,១៧% នៃផែនការ លើសឆ្នាំមុនចំនួន ១៦៤ ពាន់ហិកតា ។

ក្នុងនោះ ការប្រមូលផលស្រូវស្រាល សម្រេចបានជាងចំនួន ៦៣ ពាន់ហិកតា ដោយទទួលបរិមាណផលស្រូវសរុបចំនួន ២៦៧ ពាន់តោន ។ មានចំនួន៩ខេត្ត ដែលស្រូវទទួលរងការខូចខាត ដោយគ្រោះរាំងស្ងួត សរុបចំនួនជាង ១០២ ពាន់ហិកតា ស្មើនឹង៨,៥៤%។

ចំណែកការនាំចេញអង្ករវិញ ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ មានការនាំចេញអង្ករបានចំនួន៤២៦ ០៧៣តោន និងនាំចេញទៅកាន់ទិសដៅចំនួន ៥៧ប្រទេស ក្នុងនោះប្រទេសចិនលំដាប់ទី១ បារាំងទី២ ហ្គាបុង ទី៣ ម៉ាឡេស៊ីលទី៤ អូស្ត្រាលីទី៥ ហូឡង់ ទី៦ វៀតណាមទី៧ អង់គ្លេស​ ទី៨ ប្រ៊ុយណេទី៩ និងប្រទេសប៉ូឡូញលំដាប់ទី១០ ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញអង្ករមានចំនួន ៧០ក្រុមហ៊ុនផងដែរ ៕

អត្ថបទទាក់ទង