ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជា លើក​​ទី៣ នៅខែមករា ឆ្នាំ២០១៩!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជា លើក​​ទី៣ នៅខែមករា ឆ្នាំ២០១៩! សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជា លើក​​ទី៣ នៅខែមករា ឆ្នាំ២០១៩!

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ ដើម្បីជាការរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់អ្នកផលិតជាពិសេសសហគមន៍កសិករ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីប្រភេទស្រូវ ដែលមានសក្ដានុពលចំនួនបីប្រភេទ សម្រាប់ការនាំចេញទៅក្រៅប្រទេស។

បើតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា សម្រាប់ការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជាលើកទី៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីស្វែងរកជ័យលាភីចំនួន៣ លើប្រភេទស្រូវដូចជា៖
១- ជ័យលាភីលើប្រភេទស្រូវផ្ការំដួល,
២- ជ័យលាភីលើប្រភេទស្រូវសែនក្រអូប, និង
៣-ជ័យលាភីលើប្រភេទស្រូវអ៊ីអ៊ែរ។

សូមបញ្ជាប់ផងដែរថា សម្រាប់សមាជិកសមាជិកា បណ្ដាសហគមន៍កសិកម្ម និងស្ថាប័ននានា ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត អាចទំនាក់ទំនងដើម្បីដាក់ពាក្យ បានដែលនឹងផ្ដើមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

សម្រាប់ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖