ខ្មែរប៉ុស្ដិ៍ Close

៥ខែដំបូងដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ ៣៤%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
៥ខែដំបូងដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ ៣៤% ៥ខែដំបូងដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ ៣៤%

នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៣៣ ០៣១តោន ថយចុះចំនួន ១២៣ ០៦៦ តោន ស្មើនឹង -៣៤.៥៦% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ នេះបើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការនាំចេញអង្ករមានការថយចុះចំនួន -៣៤.៥៦% ត្រូវបានរដ្ឋមន្ត្រីកសិកម្មអះអាងថា ដោយសារតម្លៃដឹកជញ្ជូន មានការកើនឡើងខ្ពស់។

របាយការណ៍បានបន្តថា ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន ស្មើនឹង -២៧.៤១% បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន។

សម្រាប់ប្រភេទអង្ករនាំចេញវិញ នៅ៥ខែមកនេះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨.៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩.១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង២.០៣%។

អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន ស្មើនឹង ២៣.៦៦% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន ស្មើនឹង ៥១.៨៦% ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន ស្មើនឹង ៩.៣៨% និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន ស្មើនឹង ១៥.១%។

ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល៥ខែឆ្នាំ២០២១ កម្ពុជានាំចេញស្រូវចំនួន ១ ៦១៤ ២១១តោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២.៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន (៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦តោន៕

អត្ថបទទាក់ទង