ខ្មែរប៉ុស្ដិ៍ Close

ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-១៩ច្រើនជាងគេទី៣ នៅលើពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-១៩ច្រើនជាងគេទី៣ នៅលើពិភពលោក ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-១៩ច្រើនជាងគេទី៣ នៅលើពិភពលោក

ចំនួនអ្នកឆ្លងកូវីដ-១៩នៅប្រេស៊ីលបានកើនដល់ 255,368 នាក់ហើយ បើតាមទិន្នន័យដែលចេញដោយសាកលវិទ្យាល័យ John Hopkins គិតត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសទី៣ វ៉ាដាច់ប្រទេសអង់គ្លេសដែលមានមានករណីឆ្លងដ៏អាក្រក់បំផុតនៅក្នុងលោក ។

ទោះជាយ៉ាងណា អត្រាអ្នកស្លាប់នៅប្រទេសនះនៅទាបជាបណ្ដាប្រទេសអឺរ៉ុបនៅឡើយ គឺមានត្រឹមតែ 16,792នាក់ ទាបជាងប្រទេស អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងបារាំង ។

គួរបញ្ជាក់ថា ទិន្នន័យដែលចេញដោយសាកលវិទ្យាល័យ John Hopkins គឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យដែលចេញដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយទិន្នន័យជាក់ស្ដែងនៅតាមបណ្ដាប្រទេសខ្លះអាចមានលើសនេះ ដោយសារការមិនបានរាយការណ៍ពីអាជ្ញាធរ ។

ខាងក្រោមនេះជាប្រទេសទាំង១០ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក៖

  1. សហរដ្ឋអាមេរិក ករណីសរុប: 1,508,168 (ស្លាប់: 90,338)
  2. រុស្ស៊ី ករណីសរុប: 290,678 (ស្លាប់: 2,722)
  3. ប្រេស៊ីល ករណីសរុប: 255,368 (ស្លាប់: 16,853)
  4. ចក្រភពអង់គ្លេស ករណីសរុប: 247,709 (ស្លាប់: 34,876)
  5. អេស្ប៉ាញ ករណីសរុប: 231,606 (ស្លាប់: 27,709)
  6. អ៊ីតាលី ករណីសរុប: 225,886 (ស្លាប់: 32,007)
  7. បារាំង ករណីសរុប: 180,051 (ស្លាប់: 28,242)
  8. អាល្លឺម៉ង់ ករណីសរុប: 176,551 (ស្លាប់: 8,003)
  9. ទួកគី ករណីសរុប: 150,593 (ស្លាប់: 4,171)
  10. អ៊ីរ៉ង់ ករណីសរុប: 122,492 (ស្លាប់: 7,057)

អត្ថបទទាក់ទង