ខ្មែរប៉ុស្ដិ៍ Close

គម្រោងវិនិយោគចំនួន៧ ទុនវិនិយោគសរុប ៤៧៩លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ ក្នុងនោះ​គម្រោងវារីអគ្គិសនីថ្មីមួយ នៅខេត្តកោះកុង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 38
គម្រោងវិនិយោគចំនួន៧ ទុនវិនិយោគសរុប ៤៧៩លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ ក្នុងនោះ​គម្រោងវារីអគ្គិសនីថ្មីមួយ នៅខេត្តកោះកុង គម្រោងវិនិយោគចំនួន៧ ទុនវិនិយោគសរុប ៤៧៩លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ ក្នុងនោះ​គម្រោងវារីអគ្គិសនីថ្មីមួយ នៅខេត្តកោះកុង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ដែលសរុបទុវិនិយោគ ៤៧៩លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។

គម្រោងវិនិយោគទាំង៧ ដែលត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគរួមមាន៖

១៖ KHMER ELECTRICAL POWER CO., LTD គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

២៖ JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៣៣៥កន្លែង។

៣៖ KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២ ៣៣៥កន្លែង។

៤៖ SKY BEST FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩២៥កន្លែង។

៥៖ YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៤៨កន្លែង។

៦៖ SVZ PRINTING & PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

៧៖ XIN SUNN LONG (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.០៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ១៨៣កន្លែង៕

Credit: Fresh News

 

អត្ថបទទាក់ទង