ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងចិន ត្រូវបន្តវេនសម្រាប់អាណត្តិថ្មី នៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូកបី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 19
កម្ពុជា និងចិន ត្រូវបន្តវេនសម្រាប់អាណត្តិថ្មី នៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូកបី កម្ពុជា និងចិន ត្រូវបន្តវេនសម្រាប់អាណត្តិថ្មី នៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូកបី

សៀមរាប៖ កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី៨ និងកិច្ចប្រជុំប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-ចិន ស្ដីអំពីការអភិវឌ្ឍលើវិស័យ សុខាភិបាល បានប្រារព្ធធ្វើឡើង ដោយមានចូលរួមពីឧត្តមមន្ត្រី មកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសបូកបី គឺមាន ចិន ជប៉ុន និងកូរ៉េខាងត្បួង និងអគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប។

កិច្ចប្រជុំនេះផងដែរ អគ្គលេខាធិការអាស៊ាន បានប្រកាសប្ដូរវេនប្រធានសម្រាប់អាណត្តិថ្មី ក្នុងរយៈពេលពីរឆ្នាំបន្ត (២០១៨-២០១៩) ដែលកម្ពុជា គឺលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល ត្រូវធ្វើជាប្រធានបន្ទាប់ពី ប្រ៊ុណេ ដារ៉ូសាឡឹម ហើយសហប្រធាននេះដែរ គឺសាធារណរដ្ឋកូរ៉េ បានប្ដូរវេនជូនសាធារណរដ្ឋប្រជាមានិតចិនដូចគ្នាផងដែរ។

អគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងអំពីចំណុចសំខាន់ៗ ដែលជាលទ្ធផល នៃកិច្ចប្រជុំលើកទី១៣ របស់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (AHMM) និងលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី៧ (APTHMM) និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ហើយលោកក៏បានរាយការណ៍ អំពីបច្ចុប្បន្នភាព នៃលទ្ធផលនានា និងព្រឹត្តិការណ៍ពាក់ព័ន្ធនានារបស់ខ្លួន ទាំងនៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ។

អគ្គលេខាធិការអាស៊ាន និងសហប្រធាន បានបូកសរុបនូវលទ្ធផល នៃសកម្មភាពកិច្ចប្រជុំដើម្បីកំណត់សម្រេច ផ្ដល់អាទិភាពលើចំណុចសំខាន់ៗនានា សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ២០១៧-២០១៨ ក៏ដូចជាការដាក់ស្នើសុំសេចក្ដីសម្រេចនូវចំណុច ជាអាទិភាពនានាលើវិស័យសុខាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៨-២០១៩។
នៅរសៀលថ្ងៃដដែលនោះ ក៏មានកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី៨ ស្ដីអំពី ការអភិវឌ្ឍលើវិស័យសុខាភិបាល (8th ASEAN-CHINA SOMHD MEETING) ដែលកិច្ចប្រជុំនេះ បានផ្ដោត និងបង្ហាញនូវលទ្ធផល និងយុទ្ធសាស្ត្រនានាសម្រាប់កិច្ចសហប្រតិបត្តិការបន្តក្នុងអាណត្តិបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំ SOMHD លើកទី៧ គឺបានធ្វើបច្ចុប្បន្នភាពសម្រាប់ការអនុវត្តសកម្មភាព ដែលបានឯកភាពសម្រាប់កិច្ចសហប្រតិបត្តិការ ដោយផ្ដោតលើ ការធានារ៉ាប់រ៉ងនូវសុខភាពទូទៅ, គ្មានជំងឺ រោគឆ្លងគ្រប់ប្រភេទ, ឱសថបុរាណ, សុខភាពមនុស្សចាស់, ធនធានមនុស្សក្នុងវិស័យសុខាភិបាល, ការឆ្លើយតប និងសង្គ្រោះជំងឺ រោគឆ្លង និងរាល់ការគំរាមកំហែងនានា ចំពោះសុខភាព។

សម្រាប់ឆ្នាំ២០១៨-២០១៩ បានឯកភាពគ្នា ក្នុងការបន្តសហការនូវរាល់ចំណុច ដែលបានឯកភាពនាកិច្ចប្រជុំលើកទី៧ខាងលើនេះ បូកបន្ថែមបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការថែទាំសុខភាព, ប្រឆាំងនឹងភាពស៊ាំនៃអង់ទីស្កុប, បញ្ចប់នូវរាល់ទម្រង់នៃការខ្វះអាហាររូបត្ថម្ភ, សុវត្ថភាពចំណីអាហារ និងការគ្រប់គ្រងសុខភាពពេលមានគ្រោះមហន្តរាយ ៕

 

អត្ថបទទាក់ទង