ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន៖ រាជរដ្ឋាភិបាល បានរៀបចំផែនការនិងដាក់ចេញនូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត ៩៩% នៃផែនការ ១០ លាននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
លោកស្រី ឱ វណ្ណឌីន៖ រាជរដ្ឋាភិបាល បានរៀបចំផែនការនិងដាក់ចេញនូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត ៩៩% នៃផែនការ ១០ លាននាក់ លោកស្រី ឱ វណ្ណឌីន៖ រាជរដ្ឋាភិបាល បានរៀបចំផែនការនិងដាក់ចេញនូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត ៩៩% នៃផែនការ ១០ លាននាក់

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតដែលត្រូវបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ។

លោកអភិបាលខេត្ត បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តប្រយុទ្ធនឹងការឆ្លងរីករាលដាលជំងឺជាសកលនេះឲ្យអស់ពីលទ្ធភាព ដោយឡែកទីតាំងចត្តាឡីស័កក៏បានត្រៀមទុកមុនជាស្រេចបន្តបន្ទាប់បន្ថែមទៀត ពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះ ទាំងថ្ងៃទាំងយប់ រួមទាំងសម្ភារៈ បរិក្ខារពេទ្យឲ្យមានគ្រប់គ្រាន់ផងដែរ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ លោកស្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ-១៩នោះទេ ពោលនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការការពារ ពិសេសវិធានការ៣ការពារ និង៣កុំ ដើម្បីការពារជំងឺមួយនេះ។

លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត៩៩ភាគរយ នៃផែនការ១០លាននាក់ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានជំរុញដល់រដ្ឋបាលខេត្ដត្បូងឃ្មុំ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ តាមអ្វីដែលជាការផ្ដល់អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

អត្ថបទទាក់ទង