ខ្មែរប៉ុស្ដិ៍ Close

ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 1788
ករណីជំងឺគ្រុនផ្តាសាយធំ  (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖ ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖

ក្រសួងសុខាភិបាល សូមគេារពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីន នាក់ បានកេីតឡេីងលេីក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វេីការបែងចែកចេញដូចខាងក្រេាមៈ
១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដេាយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដេីម្បីធ្វេីតេស្តរកវីរុសកូវីដ-១៩
២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន ដាក់ឲ្យនៅបន្ទប់ដាច់ដេាយឡែកផ្សេងមួយទៀត និង
៣. អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញ ថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហេីយលទ្ធផលវិភាគ មន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបេីបុគ្គល ម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វេីការអប់រំ សុខភាព ដេីម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសេីរជាបណ្តេីរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

អាស្រ័យដូចបានជម្រាបជូនខាងលេី សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ផង និងការពារជំងឺផ្តាសាយធំ ផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ។

អរគុណច្រេីន

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទទាក់ទង