ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ចែកចាយកូនឈើជូនសាធារណជន បានចំនួនជិត ៥ម៉ឺនដើម ដើម្បីដាំលម្អ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
អាជ្ញាធរជាតិអប្សរា ចែកចាយកូនឈើជូនសាធារណជន បានចំនួនជិត ៥ម៉ឺនដើម ដើម្បីដាំលម្អ អាជ្ញាធរជាតិអប្សរា ចែកចាយកូនឈើជូនសាធារណជន បានចំនួនជិត ៥ម៉ឺនដើម ដើម្បីដាំលម្អ

អាជ្ញាធរជាតិអប្សរា បានចែកកូនឈើ ជូនសាធារណជន ចំនួន ៥ម៉ឺនដើម ដើម្បីដាំលម្អនៅក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។

ក្នុងរយៈពេលជាង ១ខែ នៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការចែកចាយកូនឈើគ្រប់ប្រភេទ ដែលមានដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនូ ជូនទៅដល់ស្ថាប័នរដ្ឋ អង្កការ សហគមន៌ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅ ចំនួន៥០,០០០ដើម ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការស្តារ និងបង្កើនគម្របព្រៃឈើអោយប្រសើរឡើងវិញនៅតាមបណ្តាខេត្ត និងតំបន់មួយចំនួណក្នុងខេត្តសៀមរាប អង្គរ។

ការផ្តល់ជូនទាំងនោះរួមមាន ៖

  • មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣,០០០ដើម
  • ទីបញ្ជាការយោធភូមិភាគ៤ ចំនួន៥,០០០ដើម
  • រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម
  • រដ្ឋបាលស្រុកក្រឡាញ់ ចំនួន៣,០០០ដើម
  • សាលាសង្កាត់គោកចក ចំនួន១,៥០០ដើម
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៣០០ដើម
  • ធនាគារជាតិនៃកម្ពុជា ចំនួន៨៥០ដើម
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចំនួន១០,៧០០ដើម
  • ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន)ចំនួន២,០០០ដើម
  • សាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន១៦,៩៨០ដើមទៀត៕

អត្ថបទទាក់ទង