ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ឥណ្ឌា ឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
កម្ពុជា-ឥណ្ឌា ឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ កម្ពុជា-ឥណ្ឌា ឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាការចាប់ផ្ដើម លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរលើជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជាប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។ នៅក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្រ្ដី និងលោកស្រី បានពិភាក្សាពីទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលមានការរីកចំរើនជាបន្ដបន្ទាប់។

ក្នុងកិច្ចជំនួបនេះដែរ លោក និងលោកស្រី បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួម ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។ អ្នកទាំងពីរក៏បានពិភាក្សា លើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងនោះផងដែរ លោករដ្ឋមន្រ្ដី បានស្នើសុំជំនួយពីភាគីឥណ្ឌា ផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រង គុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិ (អ៊ីស្លាម) ដែលនៅប្រទេសកម្ពុជា៕

អត្ថបទទាក់ទង