ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរទៅកម្សាន្ត​​នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ​​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 154
ភ្ញៀវទេសចរទៅកម្សាន្ត​​នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ​​ ភ្ញៀវទេសចរទៅកម្សាន្ត​​នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ​​

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវទេសចរមកកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី០៨ដល់១០ ខែតុលា ឆ្នាំ២០១៨នេះ សរុបមានចំនួនប្រមាណ២៥២.៤២២ នាក់ មានការកើនឡើង៤៧,០៥ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ២២.៤២២នាក់ មានការកើនឡើង៣,៥៨ភាគរយ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៣​ម៉ឺននាក់ មានការកើនឡើង៥៣,៣៣ភាគរយ។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរទាំងនេះភាគច្រើនទៅលេងនៅតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីយដ្ឋានភ្នំគូលែន ទំនប់ម្កាក់ តំបន់កំពង់ភ្លុក និងតាមតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។ ប៉ុន្តែតាមការសង្កេតរបស់មន្រ្តីជំនាញ​ឃើញ​ថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរបានសម្រុកទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ដែលមានទឹកលេងកម្សាន្តច្រើនដូចជា នៅភ្នំគូលែន តំបន់កំពង់ភ្លុក និងទំនប់ម្កាក់ ជាដើម។

ដោយឡែកសម្រាប់សេវាស្នាក់នៅគឺមានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំមានភ្ញៀវស្នាក់នៅពេញៗប៉ុន្តែតម្លៃស្នាក់នៅនិងតម្លៃម្ហូបអាហារគឺមិនមានការឡើងថ្លៃហួសហេតុនោះទេ ដោយសារមន្រ្តីជំនាញ​បាន​ចុះផ្សព្វផ្សាយ និងណែនាំជាប្រចាំទាំងតម្លៃសេវា និងគុណភាពចំណីអាហារ៕

អត្ថបទទាក់ទង