ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាល ប្រកាសជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមរយៈប័ណ្ណសមធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 8
ប្រមុខរាជរដ្ឋាភិបាល ប្រកាសជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមរយៈប័ណ្ណសមធម៌ ប្រមុខរាជរដ្ឋាភិបាល ប្រកាសជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមរយៈប័ណ្ណសមធម៌

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យដំណើរការសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ តាមរយៈប័ណ្ណសមធម៌ ហៅថា ក្រ.១ ក្រ.២ ដោយធ្វើការបែងចែកទៅតាមប្រភេទ និងទៅតាមតំបន់នីមួយៗទូរទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះជំនួយសង្គមនេះ រាជរដ្ឋាភិបាលមានគោលបំណង គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំពោះកម្មវិធីជំនួយសង្គមនេះ មិនមែនជាអចិន្ត្រៃយ៍នោះទេ គឺត្រូវធ្វើឡើងតែក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ តែប៉ុណ្ណោះ ហើយនៅពេលវិបត្តិសាកលលោកនេះផុតរលត់ទៅវិញ នោះរាជរដ្ឋាភិបាលនឹងយកកញ្ចប់ថវិការពីកម្មវិធីជំនួយសង្គមនេះ បង្វិលទៅជាថវិកាសម្រាប់បម្រើដល់ការអភិវឌ្ឍជាតិ ទៅតាមសេចក្តីត្រូវការដែលមានអាទិភាពចាំបាច់បំផុត៕

អត្ថបទទាក់ទង