ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារក្នុងមួយខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 26
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារក្នុងមួយខែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារក្នុងមួយខែ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារក្នុងមួយខែ ដែលនេះជាគោលបំណងរបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តី ដែលចង់ឃើញការអភិវឌ្ឍរីកចម្រើន នៅក្នុងសេដ្ឋកិច្ចគ្រួសាររបស់កម្មករកម្មការិនីយើង។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលនឹងប្រារព្ធធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ការដំឡើងនេះក៏មិនស្កប់ស្កល់នោះដែរ ទោះបីជាអ្នកមានប៉ុណ្ណាក៏ដោយ ក៏នៅតែត្រូវការលុយបន្ថែមទៀតដែរ។ លោកបានបន្តថា នេះជាមោទភាពមួយសម្រាប់ប្រទេសកម្ពុជាយើង ដែលឈានមកដល់ចំណុចនេះ ដោយបានឆ្លងកាត់នូវភាពក្រីក្រ សង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍ជាដើម៕

អត្ថបទទាក់ទង