ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការផ្អាកដំណើរការដឹកជញ្ជូនសាធារណៈរថយន្ដក្រុង នៅថ្ងៃបោះឆ្នោត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋស្ដីពីការផ្អាកដំណើរការសេវាដឹកជញ្ជូន សាធារណៈរថយន្ដក្រុង ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដានេះ។

នៅក្នុងសេចក្ដីជូនដំណឹង លោក ឃួង ស្រេង បានបញ្ជាក់ថា ការផ្អាកដំណើរការនេះ ដោយសារតែបុគ្គលិកបម្រើការងារលើការដឹកជញ្ជូន សាធារណៈរថយន្ដក្រុង ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដើម្បីចូលរួមការបោះឆ្នោត ប៉ុន្ដែសាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការវិញ នៅថ្ងៃទី៣០ ខែកក្កដា។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទទាក់ទង