ខ្មែរប៉ុស្ដិ៍ Close

ទីម័រខាងកើត ផ្តល់ការងារក្នុងវិស័យប្រេង ៣ពាន់កន្លែង សម្រាប់ពលរដ្ឋកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
ទីម័រខាងកើត ផ្តល់ការងារក្នុងវិស័យប្រេង ៣ពាន់កន្លែង សម្រាប់ពលរដ្ឋកម្ពុជា ទីម័រខាងកើត ផ្តល់ការងារក្នុងវិស័យប្រេង ៣ពាន់កន្លែង សម្រាប់ពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសខ្លួនមានការងារក្នុងវិស័យប្រេងឥន្ធនៈប្រមាណ ៣ពាន់កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។

លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត គូសបញ្ជាក់បែបនេះក្នុងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ក្រៅពីការបង្ហាញនូវការផ្តល់កន្លែងការងារចំនួន៣ពាន់កន្លែងក្នុងវិស័យប្រេងឥន្ធនៈសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយនោះ លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងនូវភាពរីករាយ និងការគោរពចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតដូចបងប្អូន និងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់៕

អត្ថបទទាក់ទង