ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកបំផុសថា ឈប់ចាយលុយក្រដាសប្រាក់ ១$ ២$ ៥$

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកបំផុសថា ឈប់ចាយលុយក្រដាសប្រាក់ ១$ ២$ ៥$ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកបំផុសថា ឈប់ចាយលុយក្រដាសប្រាក់ ១$ ២$ ៥$

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បុគ្គលទាំងឡាយណាដែលផ្សពផ្សាយថាឈប់ចាយលុយក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ត្រូវចាប់ខ្លួនជាបន្ទាន់ដាក់ពន្ធនាគារ បើទោះបីជាគុកចង្អៀតក៏ដោយ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា អ្នកដែលប្រកបរបរណាដែលទាមទារកាត់ទឹកពីការប្រើប្រាស់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារនោះត្រូវប្តឹងទៅសមត្ថកិច្ចជាបន្ទាន់ដើម្បីចុះអន្តរាគមន៍បញ្ហានេះពោលគឺត្រូវចាយក្នុងតម្លៃធម្មតាដដែល៕

អត្ថបទទាក់ទង