ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងបំពាន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1078
    សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងបំពានសម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងបំពាន

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយកុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះអាចនឹងរងការចោទប្រកាន់និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលអាណត្តិទី១មក និងមានរដ្ឋធម្មនុញ្ញមក ភារកិច្ចរបស់អ៊ុនតាក់ និងអង្គការសហប្រជាជាតិ ក៏ត្រូវបានបញ្ចប់អស់ហើយ ពុំត្រូវការហៅពួកគាត់ត្រឡប់មកវិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលបានចោទប្រកាន់មកលើស្ថាប័នរដ្ឋសភាថាអនុវត្តខុសច្បាប់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនោះ ក៏ជាអំពើខុសច្បាប់ផងដែរ ដែលគេអាចទៅចាប់ឃាត់ខ្លួនគ្រប់ពេលវេលា។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា បើអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ពុំចាំបាច់ត្រូវមានតុលាការអន្តរជាតិកាត់ទោសពួកខ្មែរក្រហមដែរ ព្រោះចំណុចនេះមិនបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ៕

    អត្ថបទទាក់ទង