ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំការយោគយល់ចំពោះការពន្យារពេលបើកសាលារៀនឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំការយោគយល់ចំពោះការពន្យារពេលបើកសាលារៀនឡើងវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំការយោគយល់ចំពោះការពន្យារពេលបើកសាលារៀនឡើងវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើការសុំការយោគយល់ពីមាតាបិតា អាណាព្យាបាលសិស្ស ចំពោះការបន្តបិទសាលារៀនជាបន្តទៀត ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា ដោយសារបទពិសោធន៍នៃប្រទេសមួយចំនួនអំពីការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំចិត្តឲ្យរដ្ឋត្រូវបិទសាលារៀនដោយមិនកំណត់ពេលជាក់លាក់ក្នុងការបើកឡើងវិញ។
ទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនូវការអរគុណដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលមានការយោគយល់ចំពោះការពន្យារពេលក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយសារតែដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាសំខាន់នៅពេលនេះ គឺយើងត្រូវការពារអាយុជីវិតរបស់ខ្លួនឯងសិន ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏បានសំណូមពរឱ្យខិតខំប្រឹងប្រែងធ្វើការស្វ័យសិក្សា និងសិក្សាតាម online សិន ព្រោះថា ប្រសិនបើបើកសាលារៀនហើយមានករណីឆ្លងដល់សិស្សនោះវានឹងត្រូវរីកសាយភាយទៅដល់សហគមន៍តែម្តង៕

អត្ថបទទាក់ទង