ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រចំណាត់ការប្រឆាំងជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក តែមិនឯកភាពការព្យាករណ៍ករណីអ្នកឆ្លងជំងឺកូវីដ-១៩ លើពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រចំណាត់ការប្រឆាំងជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក តែមិនឯកភាពការព្យាករណ៍ករណីអ្នកឆ្លងជំងឺកូវីដ-១៩ លើពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រចំណាត់ការប្រឆាំងជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក តែមិនឯកភាពការព្យាករណ៍ករណីអ្នកឆ្លងជំងឺកូវីដ-១៩ លើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឯកភាពការលើកឡើងរបស់អង្គការសុខភាពពិភពលោក(WHO) ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អាចមាន ១០% លើពិភពលោក។ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី សម្តែងការគាំទ្រចំពោះចំណាត់ការ និងវិធានការរបស់អង្គការសុខភាពពិភពលោក ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើការព្យាករណ៍របស់អង្គការសុខភាពថា អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងពិភពលោកមានចំនួន ១០% ពិតមែននោះ គឺពិតជាចំនួនច្រើនមែនទែន ពីព្រោះថា ក្នុងពិភពលោកទាំងមូលមនុស្សមានជាង ៧ពាន់លាន់នាក់ ដូច្នេះបើ ១០% មានន័យថា មនុស្ស ៧០០លាននាក់ នឹងស្លាប់ដោយសារជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រីបានលើកឧទាហរណ៍បញ្ជាក់ថា សម្រាប់កម្ពុជាមានប្រជាជនជាង ១៦លាននាក់ ដូច្នេះបើ ១០%នៃចំនួន ១៦លាននាក់ គឺស្មើនឹង ១លាន៦សែននាក់។ ចំនួន ១លាន ៦សែននាក់នេះ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីមិនយល់ស្របដែលវាខុសពីស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងស្នើឲ្យអង្គការសុខភាពពិភពលោកពិចារណាឡើងវិញចំពោះការព្យាករណ៍នេះ។ លោកថា បើអ្នកឆ្លងជំងឺកូវីដ-១៩ មាន ១០%មែននោះ គឺពិតជាចំនួនដ៏ច្រើនលើសលប់ ដែលោកចាត់ទុកថា អាចរង្គើផែនទី។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤នាក់៕

អត្ថបទទាក់ទង