ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 123
រដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ រដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលនូវការរីករាយ ដែលរដ្ឋាភិបាលនិងប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលបានសំរេចឧបត្ថម្ភអង្ករដែលមានតម្លៃ ១លានដុល្លាជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសចំពោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសាសន៍បញ្ជាក់បន្ថែមថា លោកនិងយកអង្ករទាំងនេះ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិទឹក ជំនន់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។

នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែល លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសំដែងការគួរសម ។

ក្នុងជំនួបនេះ លោក លូ ស៊ីនសឺ បានថ្លែងនូវអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមពិព័រណ៌ចិន អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន ហើយដែលក្នុងរយៈពេលកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមចំនួន១១លើកមកហើយ។

លោកបន្តថា ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី សូមចូលរួមផ្តល់ជូនអង្ករ ផ្កាម្លឹះដែលមានតម្លៃ១លានដុល្លាអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ក្នុងនោះរួមទាំងបញ្ហា គ្រោះទឹកជំនន់កាលពីពេលថ្មីនេះ។ លោកបន្តទៀតថា ដោយសារការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណៈពិសេស គណៈកម្មាធិការពិព័រណ៌បានអញ្ជើញបណ្តាប្រទេស ពីតំបន់អាហ្រ្វីក ដែល ជាប្រទេសក្នុងសូត្រសមុទ្ររបស់ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំង ពិព័រណ៌រហូតដល់ជាង៦ពាន់៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម៕

អត្ថបទទាក់ទង