ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ សព្វថ្ងៃនេះ កម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ សព្វថ្ងៃនេះ កម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ សព្វថ្ងៃនេះ កម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា មកដល់ទល់ពេលនេះ នៅប្រទេសកម្ពុជា មាន​សន្ដិភាព និងស្ថេរភាពបាយយ៉ាងរឹងមាំ និងធ្វើឲ្យប្រជាពលរដ្ឋ​កម្ពុជារស់នៅដោយសុខ សាន្ដ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប លោក ស ខេង មានប្រសាសន៍ថា «មកដល់ពេលនេះ នៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង គឺយើងមាន​សន្ដិភាពយ៉ាងរឹងមាំ ហើយក៏មានស្ថេរភាព​នយោបាយយ៉ាងល្អប្រសើរ។ប៉ុន្ដែនៅក្នុងពេលរាលត្បាតកូវីដ-១៩ ហើយបញ្ហាមួយចំនួនមាន​ការប្រែប្រួល ហើយអ្នកនយោបាយ ប្រជានិយម បានយកឱកាសនេះដើម្បីនឹងប្រើប្រាស់វោហាសាស្រ្តផ្សេងៗ ក្នុងការទំលាក់​ការទទួលខុសត្រូវឬក៏ បន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល»។

លោក ស ខេង បានបន្ដថា ស្របពេលជាមួយគ្នានោះដែរ មានអ្នក​នយោបាយមួយចំនួនបានបង្វែបញ្ហជំងឺកូវីដ-១៩ និងការវិលត្រលប់របស់​ពលករខ្មែរប្រមាណជិត១០ម៉ឺននាក់មកកម្ពុជាវិញ ជាបញ្ហានយោបាយដោយបានលើក ឡើងថារាជរដ្ឋាភិបាលមិនបានគិតគូចំពោះជីវភាពរស់ នៅរបស់ពួកគាត់ក្នុងគ្រាមានទុកលំបាកនេះ ប៉ុន្តែផ្ទុយ ទៅវិញរាជ​រដ្ឋាភិបាល​​កម្ពុជា គឺបានប្រឹងប្រែងខិតខំយកចិត្តទុកដាក់ដើម្បី​ដោះស្រាយបញ្ហាទាំងនេះជាបន្ដបន្ទាប់។

លោក ស ខេង ក៏​បានលើកឡើងដែរថា ទន្ទឹមនឹងនេះមានបុគ្គលមួយចំនួនបាន​ប្រឌិតព័ត៌មានដោយបំផុសអោយប្រជាពលរដ្ឋមិនអោយសងបំណុលធនាគារ ប៉ុន្តែចំពោះសកម្មភាពនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ចបានទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនេះ​បានហើយ​បានធ្វើការបកស្រាយ និងពន្យល់ពីដល់ប្រជាពល​រដ្ឋទាំងអស់ផងដែរ ព្រមទាំងបានសម្របសម្រួលដល់បណ្តាធនាគារទាំងអស់ផ្តល់ការយោគយល់ ពន្យារពេលសមស្របណាមួយ ដើម្បីអោយប្រជា​ពលរដ្ឋយើង​មាន លទ្ធភាពសង់បំណុល។

ឆ្លៀតឱកាសនោះ លោក ស ខេង ក៏បានអំពាវនាវទៅ ដល់សមត្ថកិច្ច ត្រូវបន្ដដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចមិនត្រូវមើលស្រាលឡើយ ជាពិសេសត្រូវរកមូលហេតុឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលដោះស្រាយតាមនិតិវិធីតាមផ្លូវច្បាប់ និងត្រឹមត្រូវផងដែរ។ សមត្ថកិច្ចទាំងអស់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋត្រូវប្រកាន់នូវគោលការណ៍ដោះស្រាយដោយសន្ដិវិធី មិនប្រើអំពីហិង្សាដែលនាំឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀត៕

អត្ថបទទាក់ទង