ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសសន្និបាត បូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧នេះផងដែរ។

ក្នុងសារលិខិតដែលទទួលបាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា សិទ្ធិរបស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើងអើងចំពោះ ជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា នៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឱ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៩នេះ ជនមានពិការភាព បានចូលបម្រើការងារសរុប ចំនួន២,៨៦០នាក់ ស្រ្តីមានពិការភាព ចំនួន៧៨៩នាក់។ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១,៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើស ឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។

ដោយឡែកនៅវិស័យឯកជន ចំនួន១០២អង្គភាព ដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិកមានពិការភាពសរុប ចំនួន៣,៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភាព ចំនួន២,១៦២នាក់ ៕

អត្ថបទទាក់ទង