ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត ៤ សែននាក់ ត្រឹម ៣សប្តាហ៍ ក្នុងខែឧសភានេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត ៤ សែននាក់ ត្រឹម ៣សប្តាហ៍ ក្នុងខែឧសភានេះ ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត ៤ សែននាក់ ត្រឹម ៣សប្តាហ៍ ក្នុងខែឧសភានេះ

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ៕

អត្ថបទទាក់ទង