គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ថ្មីមួយទៀត នឹងបង្កើតឡើងនៅខេត្តពោធិ៍សាត់ មានទុនវិនិយោគជាង២៣០លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “SPHP (CAMBODIA) CO., LTD.”។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្កាវ៉ាត់ មានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង។