ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយផលិតអគ្គិសនី ២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានអានុភាពសរុប ១៤០មេហ្គាវ៉ាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
ស្ថានីយផលិតអគ្គិសនី ២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានអានុភាពសរុប ១៤០មេហ្គាវ៉ាត់ ស្ថានីយផលិតអគ្គិសនី ២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានអានុភាពសរុប ១៤០មេហ្គាវ៉ាត់

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានីយផលិតអគ្គិសនី ចំនួន២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានថាមពលអគ្គិសនីសរុប ១៤០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ម៉ៅ ធនិន បានបញ្ជាក់ថា គម្រោងទាំងពីរនេះ គឺមួយជាវារីអគ្គិសនី ដែលលគ្រោងសាងសង់នៅស្ទឹងពោធិ៍សាត់ ហើយមួយទៀត កន្លែងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ។

លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា អ្វីដែលបានប្រើប្រាស់រួចកន្លងមកនេះ គឺនៅវារីអគ្គិសនីអាតៃ ស្ថិតក្នុងឃុំអូរសោម ដែលមានអានុភាព១២០មេហ្គាវ៉ាត់។ ដោយឡែក សម្រាប់ថវិកាដែលត្រូវចំណាយលើការងារកន្លែងផលិតអគ្គិសនីទាំងពីរនេះ លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ ពោលនេះជាការសម្រេច និងគិតរបស់ប្រមុខនៃរាជរដ្ឋាភិបាល ជាមួយក្រសួងជំនាញ។ លោក ក៏បានអះអាងថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់តែនៅក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់នោះទេ ពោលប្រាកដជាអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។

សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឲ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន ទី១៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២៖ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់៕

អត្ថបទទាក់ទង