មកស្គាល់បង្គន់អច្ឆរិយនៅតាមប្រទេសនានាក្នុងលោក
ថ្ងៃនេះ ខ្មែរប៉ុស្តិ៍ សូមនាំអារម្មណ៍ប្រិយមិត្តមកទស្សនានូវទិដ្ឋភាពបង្គន់អច្ឆរិយនានានៅតាមបណ្ដាប្រទេសមួយចំនួន ដែលខ្លះប្រាកដជាធ្វើអោយលោកអ្នកហួសចិត្ត និងខ្លះទៀតនឹងធ្វើអោយលោកអ្នកស្ងើចសរសើរជាក់ជាមិនខាន។
ពាក្យថា Lavatory, loo, restroom, bog, khazi, thunderbox, dunny, washroom, cludgie, privy, trap, public convenience, john, can, throne, potty, commode, urinal, latrine, porcelain, WC… ទាំងនេះសុទ្ធតែពាក្យសម្គាល់សម្រាប់សំដៅដល់បង្គន់ ទីសម្រាប់ដោះទុក្ខសត្វ ។ ជនជាតិអង់គ្លេសនិយមប្រើពាក្យ loo ដើម្បីសំដៅដល់បង្គន់ ។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃបង្គន់នៅតាមបណ្ដាប្រទេសមួយចំនួន៖
1. Fjallabak Nature Reserve, Iceland
ស្រមៃមើល ចានបង្គន់គួរតែមានភាពកក់ក្ដៅជានិច្ចនៅពីក្រោមដំបូលរាងត្រីកោណដ៏គួរអោយទាក់ទាញនេះ។ បង្គន់នេះសង់ឡើងនៅខាងចុងនៃវាល Laugahraun lava ដែលមានម៉ាក់ម៉ាក្ដៅនៅពីខាងក្រោមដី ។
2. Gaudí-style toilets, Bahia, Brazil
ដោយយកគម្រូតាមទម្រង់ Catalan Modernism នៃភូមិ Praia do Forte បង្គន់នេះមានបន្ថែមរចនាស្នូកអណ្ដើកនៅពីលើផងដែរ ។
3. Ancient public lavatories, Carthage, Tunisia
ទីក្រុងបុរាណនៃរាជធានី Carthaginian Empire មានប្រជាជនរស់នៅប្រមាណ ៤សែនគ្រួសារ រស់នៅក្នុងអគារច្រើនជាន់ប្រកបទៅដោយបង្គន់សាធារណៈដូចក្នុងរូបខាងលើ។ ប៉ុន្តែអ្វីដែលធ្វើអោយចក្រភពនេះពុំអាចទប់ទល់បាន គឺការឈ្លានពានពីសំណាក់ពួករ៉ូម៉ាំងកាលពីឆ្នាំ ១៤៦ មុនគ្រឹស្តសករាជ ដែលអ្វីៗទាំងអស់នៅក្នុងទីក្រុងត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ។
4. Eco-toilet, British Columbia, Canada
បង្គន់នេះស្ថិតនៅក្នុងឧទ្យាន Taylor Arm Provincial នៃកោះ Vancouver ។ ស្រមៃមើល ប្រសិនបើអ្នកកំពុងអង្គុយបន្ទោរបង់ហើយមានសត្វខ្លាឃ្មុំមួយមកដល់ តើអ្នកគិតយ៉ាងណា?
5. Barafu Camp, Tanzania
បង្គន់នេះសាងសង់នៅលើកំពូលភ្នំដ៏សក្ដិសិទ្ធិ Kilimanjaro ដែលខ្ពស់ជាងគេនៅតំបន់អាហ្វ្រិក ។ ប្រសិនបើមេឃស្រលះនោះអ្នកនឹងឃើញវាពីចម្ងាយមិនខាន ។
6. Art Deco restrooms, Miami Beach, USA
បង្គន់នេះត្រូវបានរចនារូបរាងស្រដៀងទៅនឹងកំពូលនៃនាវាមុជទឹក សាងសង់ឡើងនៅក្បែរមាត់សមុទ្រនៅទីក្រុង Maimi រដ្ឋ Florida សហរដ្ឋអាមេរិក ។
7. Desert toilet, the Siloli, Bolivia
គ្មានទេបន្ទប់បិទបាំងនៅតំបន់វាលខ្សាច់ Atacama Desert ក្បែរខាងប្រទេស Chile នេះ ។ នារីទៅខាងស្ដាំ បុរសទៅខាងឆ្វេង ហាមលួចមើលគ្នា!
8. Prototype space toilet
បង្គន់នេះរចនាឡើងសម្រាប់ប្រើនៅពេលដែលគ្មានកំលាំងទំនាញផែនដី ពោលគឺសម្រាប់ប្រើក្នុងទីអវកាស។ ស្រមៃមើល ពេលដែលអ្នកប្រើវានៅទីអវកាស តើមានអ្នកស្ដាប់សម្លេងផោ*របស់អ្នកលឺដែរឬទេ?
9. Museum of Islamic Art, Doha, Qatar
មើលមួយភ្លែត ការរចនារបស់វាស្រដៀងទៅនឹង Imperial Cruiser នៅក្នុងរឿង Star Wars ដូច្នោះដែរ ។ ប៉ុន្តែសំនួរសួរថា តើនៅទីនោះមានខ្យល់សម្ងួតដៃដែរឬទេ?
10. Kyzyl Kum desert, Uzbekistan
នៅកណ្ដាលវាលខ្សាច់ ស្រមៃមើលតើវាក្ដៅប៉ុណ្ណា ។ ជាពិសេសនៅពេលដែលអ្នកត្រូវបង្ខំចិត្តចូលទៅក្នុងបំពង់ដែកបិទសង្ខាងជិតនៅកណ្ដាលថ្ងៃត្រង់នៃប្រទេសដែលមានសីតុណ្ហភាពក្ដៅស្រាប់ទៅហើយនោះ?
11. Krafla, Iceland
គ្មាននរណាស្គាល់អ្នកដែលតម្លើងបង្គន់នេះទេ ប៉ុន្តែទិដ្ឋភាពរបស់វាគឺប្លែកមែនទែនសម្រាប់អ្នកដើរកំសាន្តឡើងភ្នំ (Hiker) ។
12. Mr Toilet House, Suwon, South Korea
តើពិតទេដែលឧទ្យានមួយនេះ ចំណុចសំខាន់របស់វាគឺបង្គន់ដូចក្នុងរូប? ពិតណាស់! ការទាក់ទាញបែបធម្មជាតិនេះ គឺជុំវិញសារមន្ទីរដែលមានរាងដូចអតីតផ្ទះរបស់លោក Sim Jae-duck (ដែលបកប្រែថា លោកបង្គន់) ។ លោកគឺជាប្រធានទីមួយនៃសមាគមបង្គន់ពិភពលោកដែលមានគោលបំណងធ្វើឱ្យអនាម័យប្រសើរឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍។ សង្ឃឹមថាពួកគេនឹងទទួលបានជោគជ័យទៅចុះ។
13. Tonto Trail, Grand Canyon National Park, USA
ជាមួយនឹងទេសភាពបែបនេះ សង្ឃឹមថាអ្នកមិនប្រកាន់នឹងឯកជនភាពនោះទេ 😉