ខ្មែរប៉ុស្ដិ៍ Close

ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airway បានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញទៅតុលាការក្ស័យធន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airway បានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញទៅតុលាការក្ស័យធន ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airway បានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញទៅតុលាការក្ស័យធន

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ពីថ្ងៃអង្គារដោយដកស្រង់សំដីនាយករដ្ឋមន្រ្តីថៃថា ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airways នៅបាងកកបានកើនឡើងជិត ១២% បន្ទាប់ពីគណៈរដ្ឋមន្រ្តីរបស់ប្រទេសនេះបានយល់ព្រមលើផែនការមួយសម្រាប់ក្រុមហ៊ុននេះទៅតុលាការក្ស័យធន សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុល ។

«រដ្ឋាភិបាលបានពិនិត្យមើលគ្រប់ជ្រុងទាំងអស់… យើងបានសំរេចចិត្តដាក់ពាក្យស្នើសុំរៀបចំរចនាសម្ព័ន្ធឡើងវិញ និងមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្ស័យធនជាដាច់ខាត។ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តប្រតិបត្តិការតទៅទៀត» ។ នេះបើតាមសម្ដីលោក ប្រាយុទ្ធ ចាន់អូចា ដកស្រង់ដោយសារព័ត៌មាន Reuters ។

គួរបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងជាសកល ដោយសារតែអាជ្ញាធរនៅជុំវិញពិភពលោកប្រកាសរឹតបន្តឹងមិនអោយជើងហោះហើរបរទេសចូលចត ដែលជាផ្នែកមួយនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ៕

អត្ថបទទាក់ទង