ខ្មែរប៉ុស្ដិ៍ Close

ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញសាកសពសត្វខ្ទីង ១ ក្បាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 73
ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញសាកសពសត្វខ្ទីង ១ ក្បាល ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញសាកសពសត្វខ្ទីង ១ ក្បាល

នៅក្នុងសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានល្បាតក្នុងភូមិសាស្រ្តក្នុងតំបន់ការពារធម្មជាតិ ឋិតក្នុងភូមិសាស្រ្តភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបានប្រទះឃើញសំណាកសត្វខ្ទីង ចំនួន១ក្បាល បានងាប់។ បើតាមការសន្និដ្ឋាន គឺសត្វខ្ទីង១ក្បាលនេះ បានងាប់តាំងពីក្នុងអំឡុង១ខែមុន ដោយសារការបរបាញ់ ព្រោះមានសភាពនិងក្លិនស្អុយរលួយ ហើយបានបាត់ក្បាល និងស្នែង។

មន្ត្រីឧទ្យានុរក្ស និងអ្នកអភិរក្ស សូមអំពាវនាវ និងទទូចឲ្យមានការ​ចូលរួមការពារសត្វព្រៃ និងបញ្ឈប់នូវអំពើបរបាញ់ និងការដាក់អន្ទាក់​សត្វព្រៃគ្រប់ព្រភេទ ដែលជាអំពើល្មើសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីការពារនិងអភិរក្សសត្វព្រៃឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕

អត្ថបទទាក់ទង