ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 80
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាស្វ័យប្រវត្តិ។ នេះបើតាម មាត្រា៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកស្ថាប័ននេះមានចំនួន១១រូប ដែលក្នុងនោះមាន៣រូប ត្រូវតែក្លាយទៅជាសមាជិកស្វ័យប្រវត្តិ ក្នុងនោះរួមមានដូចជា៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ប្រធានតុលាការកំពូល, អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយឡែកសមាជិកផ្សេងទៀត ត្រូវធ្វើឡើងតាមការជ្រើសតាំង៤រូប និងតាមរយៈការបោះឆ្នោត៤រូប។

សូមបញ្ជាក់ថា លោក កើត រិទ្ធ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍនា ដែលត្រូវបានដំឡើងឋានៈជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។ លោក កើត រិទ្ធ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៕

អត្ថបទទាក់ទង